ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋល្អ ២គ្រួសារ បានស្ម័គ្រចិត្តប្រគល់អាវុធខ្លីចំនួន ៤ដើម របស់សពប្ដីគាត់ អតីតមន្ត្រីរាជការស៊ីវិល ជូននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ ដើម្បីយកមករក្សាទុកនៅឃ្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមការឱ្យដឹងពីផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ

ក្នុងឱកាសនោះ តំណាងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ្រួសារល្អទាំង២ ដែលបានចូលរួមគោរពអនុវត្តច្បាប់ ហើយក៏សូមចាត់ទុកជាគ្រួសារគំរូផងដែរ។

នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលនៅមានរក្សាទុកអាវុធ គ្រាប់រំសេវគ្រប់ប្រភេទ សូមយកមកគ្រល់ជូននាយកដ្ឋាន ដើម្បីរក្សាទុកបានត្រឹមត្រូវតាមលក្ខណៈបច្ចេសទេស ពិសេសចូលរួមគោរពអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ៕

អត្ថបទ៖ សង្គម

Share.