បុរសជនជាតិជប៉ុន Kozo Fujinaga បានធ្វើឱ្យអ្នកគាំទ្រ កោតសរសើររូបគាត់យ៉ាងខ្លាំង ទោះបីជាមានវ័យ ៦១ឆ្នាំ ក៏ដោយក្តី តែលោកបានចំណាយពេលវេលារបស់គាត់ ដើម្បីមកប្រកួតក្នុងកម្មវីធីសប្បុរសធម៌ ជួយដល់កុមារកំព្រាកម្ពុជា ខណៈការប្រកួតនោះបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

លោក Kozo Fujinaga បានជាប់ជា MVP ជាកីឡាករដែលធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍ប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន ជាមួយទឹកប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០ម៉ឺនយ៉េន ដែលស្មើនឹង ១៣លានរៀល។

លោក Kozo Fujinaga  សក្តិសមនឹងទទួលការគោរពពីប្រជាជនកម្ពុជា នៅលើបណ្ដាញសង្គមកម្ពុជា ទោះបីជាលោកជាជនជាតិដទៃ តែជួយរកថវិកាជួយដល់កុមារកំព្រាកម្ពុជា៕

រូបភាព៖ Cam-Sport Official

Share.