លោក Dorival Júnior គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានប្រកាសពីសមាជិកកីឡាករចំនួន ២៣នាក់សម្រាប់ត្រៀមក្នុងការប្រកួតពានរង្វាន់ 2024 Copa América ដែលសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះ ខណៈកីឡាករ​ល្បីៗមួយចំនួនគឺមិនមានឈ្មោះក្នុងបញ្ចីនោះឡើយ។

ក្រុមជម្រើសជាតិប្រេស៊ីល នឹងគ្មានតារាឆ្នើម Neymar ដែលបច្ចុប្បន្នកំពុងប្រកបអាជីបនៅក្លឹបអ្នកមានអារ៉ាប៊ីសាអូឌីត Al Hilal ព្រោះមិនទាន់ជាសះស្បើយពីរបួស ACL ។

សូមរំលឹថា កីឡាករ Neymar បាន​រង​របួសកជើងខាងឆ្វេង ​អំឡុង​ពេលបង្ហាញខ្លួនឱ្យក្រុមជ្រើសជាតិ​ប្រេស៊ីល​ យកឈ្នះឈ្នះ​ក្រុមអ៊ុយរុយហ្គាយ ដោយលទ្ធផល ២-០ កាល​ពី​ខែ​តុលា ឆ្នាំ២០២៣ កន្លងទៅ។

ក្រៅ​ពីកីឡាករ Neymar ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក៏​អវត្តមាន​កីឡាករសំខាន់ៗ​មួយ​ចំនួនថែមទៀតផង ​រួម​មាន​ខ្សែ​ប្រយុទ្ធ Gabriel Jesus របស់ Arsenal, Richarlison របស់ Tottenham និង Casemiro របស់ Manchester United។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ប្រេស៊ីល​សម្រាប់​ពាន Copa America ឆ្នាំ ២០២៤៖

អ្នកចាំទី៖ Alisson របស់ Liverpool, Ederson របស់ Manchester City, Bento របស់ Athletico Paranaense ។

ខ្សែការពារ៖ Danilo របស់ Juventus, Yan Couto របស់ Girona, Guilheme Arana របស់ Atletico Mineiro, Wendell របស់ Porto, Beraldo របស់ Paris Saint-Germain, Marquinhos របស់ Paris Saint-Germain, Eder Militão របស់ Real Madrid, Gabriel Magalhães របស់ Arsenal ។

ខ្សែបម្រើ៖ Andreas Pereira របស់ Fulham, Bruno Guimarães របស់ Newcastle, Douglas Luiz របស់ Aston Villa, João Gomes របស់ Wolverhampton, Lucas Paquetá របស់ West Ham។

ខ្សែប្រយុទ្ធ៖ Endrick របស់ Palmeiras, Evanilson របស់ Porto, Gabriel Martinelli របស់ Arsenal, Raphinha របស់ Barcelona, Savinho របស់ Girona, Rodrygo របស់ Real Madrid, Vinícius Júnior របស់ Real Madrid ។

គួរឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ 2024 Copa América ក្រុមជម្រើសជាតិប្រេស៊ីល ស្ថិតក្នុងពូល D ជាមួយក្រុមកូស្តារីកា, កូឡុំប៊ី និងប៉ារ៉ាហ្គាយ ខណៈការប្រកួតដំបូងរបស់ក្រុមប្រេស៊ីល នឹងត្រូវប៉ះជាមួយក្រុមកូស្តារីកា នៅថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

សម្រាប់ពានរង្វាន់ប្រចាំទ្វីបអាមេរិក CONMEBOL Copa America ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតថ្ងៃបើកឆាកនៅថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួមប្រកួត បែងចែកជា ៤ពូល ក្នុង១ពូលមាន៤ក្រុម៕

Share.