ការប្រកួតចុងក្រោយ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ វគ្គ TOP4 ត្រូវនឹង​សប្តាហ៍ទី៣០ ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នេះមានចំនួន២គូ ម៉ោង៦:០០ល្ងាចដូចគ្នា។

ការប្រកួតចុងក្រោយ នៅលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ រួមមាន៖

  • ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:០០នាទីល្ងាច
  • វិសាខា ប៉ះ បឹងកេត នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច។

តារាងចំណាត់ថ្នាក់ក្រុម Top4៖

  1. ព្រះខ័នរាជស្វាយរៀង មាន ៧៥ពិន្ទុ
  2. ភ្នំពេញក្រោន មាន ៦៧ពិន្ទុ
  3. វិសាខា មាន ៤៧ពិន្ទុ
  4. បឹងកេត មាន ៤១ពិន្ទុ។

ព្រះខ័នរាជស្វាយរៀង គឺជាម្ចាស់ជើឯក នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)។

ការសម្តែងពិសេស របស់លោក Pou Khlaing នៅក្នុងការប្រកួតរវាង ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ស្មាត អរ.អេស.អិន។

រីករាយជាមួយការសម្ដែងរបស់អ្នកនាង ADDA អំឡុងសម្រាកការប្រកួតវគ្គទី១ នៃជំនួបបញ្ចប់រដូវកាលរវាង វិសាខា និង បឹងកេត នៅកីឡដ្ឋានព្រីនស៍៕

Share.