ក្លិបបាល់ទាត់សមាជិកលីគកំពូលកម្ពុជា ចំនួន ៣គឺ Tiffy Army FC គិរីវង់សុខសែនជ័យ និង ISI ដង្កោសែនជ័យ បាន​បង្ហាញ​ពី​ការ​ចាក​ចេញ​របស់​កីឡា​ខ្លួន​ក្រោយ​ចប់ភារកិច្ច នៃការប្រកួត​ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League  រដូវកាល​ឆ្នាំ២០២៣/២៤។

ក្រោយចប់លីគកំពូលកម្ពុជា Tiffy Army FC ប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ៧នាក់ និងបរទេស១នាក់រួមមានដូចជា៖

  • អ៊ុក សំអេង
  • ផុន តៃនិញ
  • ជា ណាវីន
  • សោម សុគន្ធដារ៉ា
  • ម៉ៅ ណារិទ្ធ
  • ឃៀង ម៉េងហួរ។

ក្រុមបាល់ទាត់ Tiffy Army FC ក្រោមការដឹកនាំរបស់លោក ភា សុភាត្ត្រា បានបញ្ចប់រដូវកាល ២០២៣-២៤ នៃលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៥ ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់១២លើក មាន៣៩ពិន្ទុ។

ក្រោយចប់លីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ បានប្រកាសចែកផ្លូវជាមួយកីឡាករ ៧នាក់រួម​មក​ហើយ ខណ:អ្នកចាំទីដល់ទី ៣នាក់រួមមានដូចជា៖

  • អ្នកចាំទី ជា វ៉ានសាក់
  • អ្នកចាំទី ទួត សារ៉ូត
  • អ្នកចាំទី ឡាយ​ អៀងលី
  • កីឡាករ ម៉ុន វ៉ាន់ដា
  • កីឡាករ ELSAYED MAHMOUD ELSAYED ជនជាតិអេស្ស៊ីប
  • កីឡាករ Anto Okamura ជនជាតិជប៉ុន
  • កីឡាករ Zenivio Mota ជនជាតិទីម័រខាងកើត

ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា បានបញ្ចប់រដូវកាល ២០២៣-២៤ នៃលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៩ ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ៥ ស្មើ៥ និងចាញ់១៧លើក មាន២០ពិន្ទុ លើក្រុមអង្គរថាយហ្គឺរ ដែលឈរលេខ១០ មាន១៨ពិន្ទុ។

ក្រោយចប់លីគកំពូលកម្ពុជា ISI ដង្កោសែនជ័យ ប្រកាសចែកផ្លូវជាមួយកីឡាករ៥នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ រួមមានដូចជា៖

  • កីឡាករ លី មីហ្សាន
  • កីឡាករ ចិន វណ្ណៈ
  • អ្នកចាំទី គង់ ចាន់វុទ្ធី
  • កីឡាករ រ៉េត កាត្តាមី
  • កីឡាករ ចាន់ ហួង

ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក John Botioba បានបញ្ចប់រដូវកាល ២០២៣-២៤ នៃលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៦ ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ១០ ស្មើ៤ និងចាញ់១៣លើក មាន៣៤ពិន្ទុ៕

Share.