បញ្ចប់ការប្រកួតចុងក្រោយ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ វគ្គ TOP4 ក្នុងជំនួបទាំង ២គូដោយលទ្ធផល ១ទល់​និង១ ដូចគ្នា ។

លទ្ធផលបញ្ចប់ ការប្រកួតចុងក្រោយ នៅលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ រួមមាន៖

  • ភ្នំពេញក្រោន ១-១ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN
  • វិសាខា ១-១ បឹងកេត នៅកីឡដ្ឋានព្រីនស៍

ដូចនេះសម្រាប់តារាងចំណាត់ថ្នាក់ក្រុម Top4 មាន៖

  1. ព្រះខ័នរាជស្វាយរៀង មាន ៧៦ពិន្ទុ
  2. ភ្នំពេញក្រោន មាន ៦៨ពិន្ទុ
  3. វិសាខា មាន ៤៨ពិន្ទុ
  4. បឹងកេត មាន ៤២ពិន្ទុ។

ព្រះខ័នរាជស្វាយរៀង គឺជាម្ចាស់ជើឯក នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)៕

Share.