ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សប្រុសស្រីក្មេងចាស់៥នាក់ រងរបួសធ្ងន់និងស្រាលកាលវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់២នាក់ទី១មានឈ្មោះ ឡុង ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅសង្កាត់គោគឃ្លាង។
ទី២ឈ្មោះ រស់ រំដួល ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅសង្កាត់គោកឃ្លាង ចំណែក៣នាក់ទៀតរបួសស្រាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកscoopyពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HW-8973 ឌុបប្រពន្ធ និងកូនតូចនៅខាងក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅលិចមកកើតខណៈមកដល់ខាងមុខហាង ភោជនីដ្ឋាន ក៏មានម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខ ប.មានជ័យ1R-3564ជិះដោយបុរសម្នាក់មានអ្នកជិះខាងក្រោយម្នាក់ទៀតធ្វើដំណើរច្រាស់ទិសដៅគ្នាបើកលឿនវ៉ាជែងជ្រុលទៅបុកម៉ូតូscoopyយ៉ាងពេញទំហឹងបណ្ដាលរងរបួសទាំងសងខាងធ្ងន់ស្រាលសរុប៥ត្រូវបញ្ជូនទៅមន្ទីរទេទ្យជួយសង្រ្គោះភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចក៏បើប៉ុស្តិ៍នគរបាលគោកឃ្លាងចុះមកដល់កន្លែងកើតហេតុ ប្រគល់ឱ្យជំនាញចរាចរណ៍ធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.