ភ្នំពេញ៖ ម្ចាស់ហាងលក់បាយមួយកន្លែង បានជួលតូបមួយបន្ទប់សម្រាប់លក់ភេជ្ជៈជាប់នឹងហាងបាយ តែក្រោយលក់ដូរមិនសូវដាច់ក៏ផ្អាក់ដំណើរការ ទុកគ្រាន់កូនចៅដេកនឹងដាក់សម្ភារៈតិចតួច ស្រាប់ឆ្លងចរន្តអគ្គិសនីឆាបឆេះហ៊ុយផ្សែងខ្លាំង ផ្អើលកម្មករលក់បាយរត់ចែកជើងគ្នាយកទឹកមកជួយពន្លត់ លពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្សែងនិងអណ្តាតភ្លើង
ចេញពីតូបជួលលក់ភេជ្ជៈយីហោ មានលក់ភេជ្ជៈគ្រប់មុខ ដែលម្ចាស់បានផ្អាក់ដំណើរការទុកគ្រាន់កូនចៅកម្មករលក់បាយទៅដេកនិងដាក់សម្ភារៈសេសសល់តិចតួច ស្រាប់តែឆ្លងចរន្តឆាបឆេះតូបហ៊ុយផ្សែងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ និងកម្មករលក់បាយជាច្រើននាក់នាំគ្នាយកទុយោទឹកមកបាយពន្លត់ និងខ្លះទៀតយកធុងទឹកមកជួយជះពន្លត់ឱ្យរលត់ទៅវិញភ្លាមៗ មិនរាលដាលដល់តូបអ្នកជិតខាងនោះទេ។

រកណីអគ្គិភ័យឆាបឆេះតូបខាងលើនេះដែរ ក្រោយពន្លត់ចប់រងការខួចខាតសម្ភារៈមួយចំនួន និងពិដានតូបតែមិនបង្កឱ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះទេ៕

អត្ថបទ៖ សេង សាវី

Share.