ភ្នំពេញ៖ នារីជនបរទេសស្រស់ស្អាតម្នាក់ សង្ស័យបេីកបរចុចទូរស័ព្ឌដៃ បានបេីករថយន្តសេរីទំនេីបមួយគ្រឿង ក្នុងស្ថានភាព ល្បឿនលឿនរេចង្កូត ទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឪ្យក្រឡាប់ផ្ងារជេីង។ ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ០៤:០០ទាបភ្លឺឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ សហ័ពន្ធរុស្សី សង្កាត់កាកាបទី២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបាន ឃេីញនារីជនជាតិបរទេសម្នាក់ បេីករថយន្តសេរីទំនេីបមួយគ្រឿង ម៉ាក SENOVA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ: 2BP-4062 ដែរបេីកបរទិសដៅពី កេីតទៅលិចស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ រថយន្តខាងលេីបេីកក្នុងស្ថានភាពលឿន ក៏បានរេចង្កូតទៅបុកនិង ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឪ្យរថយន្តក្រឡាប់ផ្ងារជេីង ចំណែកឯម្ចាស់រថយន្ត បានចាចេញពីកន្លែងកេីត បាត់ស្រមោល។

ក្រោយនៅពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកវាល់វែង រួចស្ទួចយករថយន្ត ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.