ប៉ៃលិន ៖ យុវជនម្នាក់ជានិស្សិត ជិះម៉ូតូZOOMER បោះពួយល្បឿនលឿនជ្រុល រេចង្កូតទៅបុកផ្ទប់ដើមត្រខុប បោកបាក់កស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះមានឈ្មោះ នាត ខេមរិន្រ្ទ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1C-8506 ធ្វើដំណើរ ពីកើតទៅលិចល្បឿនលឿន ដល់ចំណុចកើតហេតុសង្ស័យងងុយដេក រេចង្កូតធ្លាក់ទៅចិញ្ចើមផ្លូវ ជ្រុលបុកផ្ទប់ដើមត្រខុប បោកបាក់កស្លាប់ភ្លាមៗនៅកន្លែង ។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.