ភ្នំពេញ ៖ យុវជនម្នាក់រងរបួសបែកចង្កាដំណំ បន្ទាប់ពីជិះម៉ូតូហុងដាBeatលឿនជ្រុលបុកពីក្រោយរថយន្តPriusកំពុងសុីញ៉ូបត់ឆ្វេង កាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះជិះម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1P-7806 ធ្វើដំណើរលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកពីក្រោយ រថយន្តPrius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8249 បើកពីលិចទៅកើត កំពុងសុីញ៉ូបត់ឆ្វេង បណ្តាលឱ្យ ដួលរងរបួសបែកចង្កាដំណំ ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះទៅដល់ ដោយដឹងពីកំហុសខ្លួនឯង សុំធ្វើការសម្របសម្រួលគ្នា ដោយយកម៉ូតូ និងទៅព្យាបាលរបួសដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.