ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ បន្តយកឈ្នះ Bochum ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី១២ ខែឧសភា នៅកីឡដ្ឋាន Vonovia Ruhrstadion។

នេះគឺជាដឹកនាំមិនចាញ់សោះ ៥០ប្រកួតជាប់គ្នារបស់លោក Xabi Alonso ឱ្យ​ក្រុមបាល់ទាត់ Bayer Leverkusen ពោលគឺឈ្នះ ៤១ប្រកួត និងស្មើ៩ប្រកួត គ្រប់ពានរង្វាន់ទាំងអស់នៅរដូវកាលនេះ។

ខាងក្រោមនេះគឺជាគឺជាក្រុមដែលលេងមិនចាញ់សោះបានយូរជាងគេ៖

  1. Bayer Leverkusen ៥០ប្រកួត (២០២៣–បច្ចុប្បន្ន)
  2. Benfica ៤៨ប្រកួត (១៩៦៣–១៩៦៥)
  3. Dinamo Zagreb ៤៥ប្រកួត (២០១៤–២០១៥)
  4. Rijeka ៤៥ប្រកួត (២០១៦–២០១៧)
  5. Rangers ៤៤ប្រកួត (១៩៩២–១៩៩៣)
  6. Juventus ៤៣ប្រកួត (២០១១–២០១២)
  7. Milan ៤២ប្រកួត (១៩៩១–១៩៩២)
  8. Ajax ៤២ប្រកួត (១៩៩៥–១៩៩៦)៕
Share.