បាត់ដំបង៖ បុរសម្នាក់ស្លាប់ និងលំនៅឋានប្រជាពលរដ្ឋ ០៤ខ្នងទៀតរងការខូចខាតក្នុងហេតុការណ៍គ្រោះធម្មជាតិមេឃធ្លាក់ភ្លៀង ធំ និងផ្គររន្ទះក្នុងស្រុកបវេល បង្កឡើងដោយធម្មជាតិនេះបានកើតឡើងនៅអំឡុងម៉ោងជិត ៥:០០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ត្រង់ភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង។

ភ្លៀងធ្លាក់ជោកជំមួយមេធំខាងលើបានប៉ះពាល់ដល់ឃុំចំនួន ០២ មានឃុំល្វា និងឃុំក្តុលតាហែន ក្នុងស្រុកបវេល ជាមួយគ្នាលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៤ខ្នងក៏បានរងការខូចខាតធ្ងន់ និងស្រាលផងដែរ។

លើសពីនេះទៀតក្នុងហេតុការណ៍ដដែលក៏បង្កឲ្យមានរន្ទះបាញ់ បាញ់ត្រូវបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗដែរខណ:ជនរងគ្រោះស្លាប់កំពុងដើរក្បែរៗផ្ទះ សាកសពជនរងគ្រោះមានឈ្មោះផា ណារាំង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.