ខ្សែប្រយុទ្ធសញ្ជាតិបារាំង មានវ័យ២៥ ឆ្នាំ Kylian Mbappe បានប្រកាសចាកចេញពីក្លិប​បាល់ទាត់ Paris Saint-Germain សមាជិក​លីគ​បាល់ទាត់​កំពូល​បារាំង ក្រោយផុតកិច្ចសន្យានៅពេលចប់រដូវកាល ២០២៣-២៤។

គួរដឹងថាខ្សែប្រយុទ្ធ Kylian Mbappe បាន​ផ្លាស់​ពី​ក្រុមបាល់ទាត់ AS Monaco មក​ចូលរួម​ជាមួយ​ក្លិប Paris Saint-Germain កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​តម្លៃ ១៨០​លាន​អឺ​រូ​។

ខ្សែប្រយុទ្ធ​រូប​នេះ​បង្ហាញខ្លួន​សរុប​២០៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ១៧៥​គ្រាប់ ដោយ​ជួយ​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង​៦ដង Coupe de France ៣​ដង Coupe de la Ligue ២​ដង និង French Super Cup ៣​ដង​។

បច្ចុប្បន្នកីឡាករ Kylian Mbappe ដែល​ឈ្នះ​ពានរង្វាន់ World Cup ជាមួយនឹង​ក្រុម​មាន់គក​បារាំង កាលពី​ឆ្នាំ ២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី មិនទាន់ច្បាស់ថានឹងចូលរួមជាមួយក្រុមណាឡើយ ក្រោយចាកចេញពី PSG ខណ:ភាគរយខ្ពស់អាចជាក្រុមបាល់ទាត់ Real Madrid ឬ ក្រុមធំនៅលីគកំពូលអង់គ្លេស៕

Share.