Tuesday, September 27 Login

មន្ទីរពេទ្យចំនួន ៦ នៅរដ្ឋធានីដេលី ប្រទេសឥណ្ឌាបានអស់អុកស៊ីសែនទាំងស្រុងហើយ គ្រូពេទ្យនិយាយថា មន្ទីរពេទ្យផ្សេងទៀតនៅសល់ការផ្គត់ផ្គង់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។

មនុស្សមួយចំនួនបានស្លាប់ពេលកំពុងរង់ចាំអុកស៊ីសែនហើយជាង ៩៩% នៃគ្រែថែទាំគឺពេញទាំងអស់។ប្រទេសឥណ្ឌា ត្រូវបានគេកត់ត្រាថា មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១៦ លាននាក់។

ប្រទេសនេះស្ថិតនៅក្នុងការឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មានករណីឆ្លងវីរុសថ្មីចំនួន ៣១៤.៨៣៥ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈដែលការស្លាប់បានកើនឡើងចំនួន ២.១០៤ នាក់៕

ប្រភព BBC

Share.

Leave A Reply