ខ្សែប្រយុទ្ធ Marcus Haber របស់​ព្រះខ័នរាជស្វាយរៀង គឺ​ជា​គឺ​ជា​កីឡាករ​ទី៣ ដែល​កាន់​កាប់​តំណែង Top Scorers ចំនួន ២រដូវ​កាល​ជាប់​ៗ​គ្នា បន្ទាប់​ពី​កីឡាករ ចាន់ វឌ្ឍនាកា និង Privat Mbarga ក្រោយ​បញ្ចប់​លីគកំពូលនៅ​រដូវ​កាល​នេះ។

Marcus Haber ស៊ុត​បញ្ចូល​ទីបានចំនួន ៣០គ្រាប់​សម្រាប់​រដូវ​កាល​នេះ ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស ជាលើកទី២ បន្ទាប់​ពី​ឈ្នះ​ម្ដង​រួច​មក​ហើយ​នៅ​រដូវ​កាល​ឆ្នាំ២០២២ កន្លង​ទៅ ដោយ​រូប​គេ​រក​បាន​ចំនួន ២៥គ្រាប់ ដែល​ជា​កីឡាករ​ទី៣ ដែល​ឈ្នះ​បាន​ ២លើក​ជាប់​ៗគ្នា។

ដោយ​កន្លង​ទៅខ្សែប្រយុទ្ធ Privat Mbarga ក៏​ជា​ម្ចាស់​ស្បែក​ជើង​មាស ចំនួន ២រដូវ​កាល​ដូច​គ្នា​ដែរ គឺ​នៅ​ឆ្នាំ២០១៩ រូប​គេ​រក​គ្រាប់​បាល់​បាន​សរុប​ចំនួន ៣៦គ្រាប់ និង​នៅ​រដូវ​កាល​បន្ទាប់​ខ្សែប្រយុទ្ធ​រូប​នេះ បន្ត​រក​បាន​គ្រាប់​ច្រើន​ជាងគេ​បាន​ចំនួន ១៦គ្រាប់ ដោយ​កាល​នោះ​រូប​គេ​លេង​នៅ​ព្រះខ័ន​រាជ​ស្វាយ​រៀង។

ខណ: ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា គឺ​ជា​កីឡាករ​ទី១ ដែល​ឈ្នះ​ស្បែក​ជើង​មាស បាន​២រដូវ​កាល​ជាប់​ៗ​គ្នា​មុន​គេ​នៅ​ក្នុង​ការ​ប្រកួត​ប្រកួត​លីគកំពូលកម្ពុជា ក្នុង​នោះ​មាន នៅ​រដូវ​ការ​ឆ្នាំ២០១៥ វឌ្ឍនាកា ស៊ុត​បញ្ចូល​ទី​សរុប​បាន​ចំនួន ៣៧គ្រាប់ ឈ្នះស្បែកជើង​មាស និង​នៅ​រដូវ​កាល​ឆ្នាំ២០១៦ ខ្សែ​ប្រយុទ្ធ បន្ត​ឈ្នះ​ស្បែក​ជើង​មាស ដោយ​ស៊ុត​បញ្ចូល​ទី​សរុប​បាន ២២គ្រាប់​ពេញ​មួយ​រដូវ​កាល។

លីគកំពូលកម្ពុជា បាន​បិទបញ្ចប់​ការ​ពី​រាត្រី​ថ្ងៃទី១២ ឧសភា ស្របពេល​ព្រះខ័នរាជស្វាយរៀង គឺជា​ម្ចាស់ជើឯក សម្រាប់​រដូវកាល ២០២៣-២៤ នឹងតំណាងឱ្យកម្ពុជា ទៅ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និង​ក្នុងពាន​រង្វាន់​ទ្វីប​អាស៊ី​លំ​ដាប់​ទី៣ (AFC Challenge League 2024/2025)៕

Share.