ការ​ប្រកួត​ពានរង្វាន់​​យុវជនស្វាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៤ បានរកឃើញក្រុមដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កន្លងទៅ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងកីឡដ្ឋានខេត្តស្វាយរៀង។

ក្រុមសសយក ក្រុងបាវិត បានកក់កៅអីឡើងទៅជួប ស្នងការដ្ឋាននគរបាលខេត្តខេត្តស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៣ទល់នឹង២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ចំណែកឯក្រុមស្នងការដ្ឋាននគរបាលខេត្តខេត្តស្វាយរៀង ក៏បានយកជ័យជម្នះលើក្រុមសៀងហៃរីហ្សត FC ដោយលទ្ធផល ៣ទល់នឹង១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ដូចនេះក្រុមសសយក ក្រុងបាវិត នឹងត្រូវប៉ះជាមួយស្នងការដ្ឋាននគរបាលខេត្តខេត្តស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកលេខ១ ខណៈក្រុមក្រុមយុវជនសាមគ្គី នឹងត្រូវប៉ះ ក្រុមសៀងហៃរីហ្សត FC ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣។

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.