សិល្បៈជាតិ៖ កាល​​​ពី​រំលង​អធ្រាត្រ​​ថ្ងៃ​អាទិត្យ​ទី​១២ ខែ​ឧសភា គណនី​ហ្វេសប៊ុក​ឈ្មោះ​ សុង សុវណ្ណារ៉ា ដែល​ត្រូវ​បាន​សាធារណជន​ស្គាល់​ថា​ជា​ស្វាមី​របស់​អ្នក​នាង​ ផន សុផារី ប៉ាប៉ារបស់​ Bella និង​ Ellie បាន​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅពេល​លោក​បង្ហោះ​រូប​ភាពមួយ​ជាមួយ​នឹង ​ឧកញ៉ា ឈាង រ័ត្ន កាល​នៅមាន​ជីវិត​ ព្រម​ជាមួយ​ Caption នាំ​ឱ្យ​អ្នក​បាន​អាន​ព្រឺ​សំបុរ​ខ្ញាក​ៗ​គ្រប់​គ្នា​។

បើ​តាម​ការ​បង្ហោះ​លោកនាវេលាម៉ោង១២អធ្រាត្រ លោក​បាន​សរសេរ​យ៉ាងខ្លី ថា​៖ «ថ្វីបើ​ពួកយើង​ឃ្លាតកាយ​ឆ្ងាយឋាន តែចិត្តប្អូននៅនឹករលឹកបងជានិច្ច តែមុន​នឹង​បងមក​ស្រស់ៗពេក​ហើយ» បន្ទាប់​ពី​លោក​បាន​បង្ហោះ​បែបនេះ មាន​សំនួរជាច្រើនបាន​សួរមកកាន់​លោក តើ​លោក​ជួបបែបណាខ្លះ? ខណៈដែល​មាន​អ្នក​ខ្លះ​ទៀត​បាន​លើក​ជា​មតិ​ថា​ ប្រហែល​ជា​ឧកញ៉ា ឈាង រ័ត្ន នៅ​មិន​អស់​អាល័យ​ ហើយ​មាន​រឿង​ចង់ផ្ដាំផ្ដាំ​ ព្រោះ​អីលោក​ចាកចេញ​ទៅទាំង​មិន​បាន​លា ដោយ​ឡែក​អ្នក​ខ្លះទៀត បាន​ឱ្យ​យោបល់​ លោក សុង សុវណ្ណារ៉ា​ ជួយធ្វើបុណ្យ​ឧទ្ទិសកុសល ជូនដល់ព្រលឹងឧកញ៉ា ឈាង រ័ត្ន ព្រោះ​ទម្រាំ​តែ​អាច​មក​ឱ្យ​សប្តិ​ ឬ​ឱ្យ​អ្នក​ណាម្នាក់​ បាន​ឃើញ មិន​ងាយ​នោះ​ទេ គឺទាល់តែ​មាន​និស្ស័យ និងផលបុណ្យ​ជា​ដើម។ ទោះ​ជាមិន​មាន​ការ​ឆ្លើយតប ពី​លោក​ទៅកាន់​អ្នក​ដែល​បាន​ចូល​មក​លើក​ជា​មតិយោបល់​នៅ​ខាងក្រោម​ការ​បង្ហោះ​របស់​លោក ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ឧត្តម ភរិយារបស់​លោក គឺអ្នក​នាង ផន សុផារី បាន​ចែក​ចាយ​បន្ត​ការ​បង្ហោះ​នេះ ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ខ្លឹមសារខ្លះៗថា៖ «ដេកលែងលក់ហើយ។ ចូលមកក្នុងផ្ទះអត់បានសុខចិត្តនិយាយតាមរបងឆ្លងឆ្លើយ ឆ្ងាញ់ត្រង់ប្រាប់ថាមកជួយហ្នឹងហ្មង បើមកនៅមែនខែក្រោយដឹងហើយ។» ដែល​សំណេរខាងលើ​នេះ​ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ធំកាត់​យល់​ដូចៗគ្នា ប្រហែល​ជាព្រលឹងឧកញ៉ា ឈាង រ័ត្នមក​សុំចាប់​កំណើត ដូច្នេះបើ​អ្នក​នាង​ ផន សុផារី​ មាន​ទម្ងន់ ពិតណាស់ កូននោះ​ នឹង​ត្រូវ​បាន​សាធារណជនគិតថាជា​ឧកញ៉ា ឈាង រ័ត្នមក​ចាប់​ជាតិ​។

ទំនាក់ទំនង រវាង​ ក្រុមគ្រួសារ អ្នក​​នាង​ ផន សុផារី​ និង​ស្វាមី សុង សុវណ្ណារ៉ា ជាមួយនឹង​ក្រុ​ម​គ្រួសារ​ឧកញ៉ា ឈាង រ័ត្ន ឃើញ​ថា​មាន​ភាព​ស្អិតរមួត ព្រោះ​កាល​ពី​ឧកញ៉ារូបនោះ​នៅមាន​ជីវិត ពួក​គេ​ឧស្សហ៍ចេញ​ចូលរក​គ្នា​ហើយ​នៅគ្រប់​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន​ឬផលិត​ផល​នានា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧកញ៉ា ឈាង រ័ត្នរមែងមាន​វត្តមាន​របស់​លោក សុង សុវណ្ណារ៉ា ភរិយា​ និងកូន​ស្រីទាំង​ពីរ​ជានិច្ច​៕​

Share.