ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines (MAS) ក្នុងឈុតប្រពៃណី Kebaya ឈរអមដំណើរកីឡាកររបស់ក្រុមបាល់ទាត់ Manchester United ដើរចូលទីលានក្នុងជំនួបទល់នឹង Arsenal នៅកីឡដ្ឋាន Old Trafford ក្រោយភាគីទាំង២បានចុះហត្ថលេខាលើភាពជាដៃគូររយៈពេលវែង។

ស្របពេលលទ្ធផលបញ្ចប់ការប្រកួត Arsenal បានយកឈ្នះ Man United ក្នុងលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយកីឡាករ Leandro Trossard នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ សប្តាហ៍ទី៣៧។

តារាងចំណាត់ថ្នាក់ Premier League ៣ក្រុមប្រជែងពាន Premier League៖

  1. Arsenal ៣៧ប្រកួត ៨៦ពិន្ទុ
  2. Man City ៣៦ប្រកួត ៨៥ពិន្ទុ
  3. Man City ៣៦ប្រកួត ៧៨ពិន្ទុ។

តារាងចំណាត់ថ្នាក់ក្រុមប្រកួតជែងកៅអី Champions League, Europa League និង Conference League៖

4. Aston Villa ៣៦ប្រកួត ៦៧ពិន្ទុ

5. Spurs ៣៦ប្រកួត ៦៣ពិន្ទុ

6. Newcastle ៣៦ប្រកួត ៥៧ពិន្ទុ

7. Chelsea ៣៦ប្រកួត ៥៧ពិន្ទុ

8. Man Untied ៣៦ប្រកួត ៥៤ពិន្ទុ៕

Share.