ពានរង្វាន់បាល់ទាត់យុវជនខេត្តស្វាយរៀង (Svay Rieng) ផ្នែកនារី លើកទី១ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនៅទីលានវិទ្យាល័យ ស្វាយរំពារ។

ក្រុមសសយក ស្រុកស្វាយទាប នឹងប៉ះ ជាមួយតក្រុមសសយក ស្រុករំដួល នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់យុវជនស្វាយរៀង ផ្នែកនាទី លើកទី១។

សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសចំនួន២៨គ្រឿង អមដោយថវិកាចំនួន ៦លានរៀល រីឯចំណាត់ថ្នាក់លេខ២ នឹងទទួលបានមេដាយប្រាក់២៨គ្រឿង អមដោយថវិកាចំនួន ៤លានរៀល រីឯចំណាត់ថ្នាក់លេខ៣ នឹងមេដាយសំរិទ្ធ២៨គ្រឿង អមដោយថវិកាចំនួន២លានរៀល៕

Share.