សៀមរាប ៖ រថយន្តចំនួន២គ្រឿង បើកប្រជែងវ៉ាគ្នា ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ជ្រុលកៀរ រអិលទៅបុករបាដែកបាក់អស់មួយផ្ទាំង ខូចខាតរថយន្តទាំង២គ្រឿង កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៥៣ -៣៥៤ លើស្ពានព្រីង ស្ថិតនៅក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង រថយន្តធុនធំមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1615 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-1785 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ រេចង្កូតទៅឆ្វេង ស្របពេលដែលរថយន្ត ម៉ាកLexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-6396 បើកបរដោយឈ្មោះ ម៉េង សាម៉េត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បើកពីកើតទៅលិចដូចគ្នាបម្រុងវ៉ាជែង ស្រាប់តែជ្រុលកៀរគ្នារេចង្កូតរអិលទៅបំណែកផ្លូវម្ខាងទៀត បុករបាដែក បាក់អស់មួយផ្ទាំង រថយន្តLexus រអិលវិលត្រឡប់ក្រោយ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ខូចខាតរថយន្តទាំង២គ្រឿង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យផលប៉ះពាល់ជាក់ស្តែង រួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.