សិល្បៈជាតិ៖ ជាមោទនភាពសម្រាប់ប្រជាជាតិ ដែល២ ឆ្នាំជាប់គ្នាមកនេះ កម្ពុជាបានឈ្នះមកុដពីឆាកអន្តរជាតិ ខណៈថ្មីៗនេះបវរកញ្ញាយុវតីកម្ពុជា សាន សំរិទ្ធិកណ្ណិកា បានឈ្នះមកុដ Miss Teen Global និងពានរង្វាន់ ៥ ផ្សេងទៀតគួរឱ្យស្ញប់ស្ញែង។

ជាការពិតណាស់ ការប្រគួត Miss Teen Global ឆ្នាំទី ២ បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅឯប្រទេសម៉ាឡេស៊ី ដោយបានរកឃើញកំពូលបេក្ខភាពយុវតីពេញសមត្ថភាព៧នាក់ ឬ Top ទាំង ៧ រូបនៅវគ្គផ្ដាច់ព្រ័ត្រមកពីបណ្ដាលប្រទេសផ្សេងៗ។

ក្នុងនោះ ជ័យលាភីម្ចាស់មកុដ បានទៅលើបវរកញ្ញាយុវតីកម្ពុជា សាន សំរិទ្ធិកណ្ណិកា ដែលជាបេក្ខភាពជើងខ្លាំងមួយរូបមានព្រមជាកញ្ចប់ទាំងសម្រស់ ភាពវៃឆ្លាត និងទេពកោសល្យ។ កញ្ញា សាន សំរិទ្ធិកណ្ណិកា បាន ឈ្នះពានរង្វាន់នៅវគ្គផ្ដាច់ព្រ័តចំនួន 5 គឺ Social Media Popular Award ,Beautiful Body Award,  Fashionista Award,  Best Catwalk Award និងBest in Evening Gown ។

មែនទែនទៅ បវកញ្ញាយុវតីកម្ពុជាកញ្ញា សាន សំរិទ្ធកណ្ណិកា បានធ្វើឱ្យហេ្វនបវកញ្ញាមានការភ្ងាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញពីការ Performance ល្អដាច់គេនៅវគ្គផ្ដាច់ព្រ័ត្ររហូតអាចដណ្ដើមយកជាជយលាភីជាម្ចាស់មកុដ Miss Teen Global ជាការនាំមុខមាត់និងកិត្តិយសជូនជាតិមាតុភូមិ។

គួរដឹងថា សម្រាប់ប្រទេសកម្ពុជាជាប្រទេសទី១ដែលបានឈ្នះជាជ័យលាភីជាម្ចាស់មកុដ ២ឆ្នាំជាប់ៗគ្នា ពោលគឺនៅឆ្នាំ ២០២៣ និង២០២៤ ដែលជាការបើកប្រវត្តិសាស្រ្តលើកដំបូងក្នុងកម្មវិធី  Miss Teen Global back to back។ គួររំលឹកដែរថា សម្រាប់មកុដ Miss Teen Global ឆ្នាំ ២០២៣ ដណ្ដើមបានដោយយុវតីកម្ពុជា គឺយុវតី គង់ ចន្ទ័ណារីយ៉ា ដោយសមត្ថភាពផ្ដួលបេក្ខភាពពីមកច្រើនប្រទេសចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី៕

Share.