សិល្បៈជាតិ៖ អូនតូច ពន្លឺ វីរៈបុត្រ ហៅ ឆលី ត្រូវជាកូនប្រុសបង្កើតរបស់សិល្បករសហសម័យលោក ព្រហ្ម ពន្លឺ ទើបមានអាយុទើបតែ ៤ ឆ្នាំប៉ុណ្នោះ ប៉ុន្តែកំពុងរស់រានដោយស្ថាភាពរងទុក្ខពីជំងឺមហារីកខួរក្បាលធ្វើទុក្ខញ៉ាំញីរាងកាយ ហើយក្ដីសង្ឃឹមចុងក្រោយដើម្បីឱ្យអូនតូចអាចបន្តរស់បានចំាំបាច់ត្រូវការបាញ់កាំរស្មី ៤ លើក និងចាក់ថ្នាំគីមី ១ លើកបន្ថែមទៀត នៅឯមន្ទីរពេទ្យប្រទេសថៃ។

ដោយឃើញទុក្ខហើយ អត់ទ្រាំមើលនឹងភ្នែកមិនបាន លោក ប្រាក់ សំណាង អ្នកផ្ដួចផ្ដើមយុទ្ធនាការ« រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together » ក្នុងព្រឹត្តិការណ៍ដាក់ដេញថ្លៃសិល្ប:គំនូរ និងបង្ហាញម៉ូតសម្លៀកបំពាក់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ដែលធ្វើឡើងនៅថ្ងៃទី ១៩ ឧសភា ២០២៤។

ក្នុងនាមជាឪពុកម្នាក់លោក ព្រហ្ម ពន្លឺ ព្រមលះបង់គ្រប់បែបយ៉ាងដើម្បីកូនប្រុស សូម្បីតែសក់ក្បាល  និងទ្រព្យធន ដើម្បីឱ្យកូនប្រុសមានក្ដីសង្ឃឹម មានស្មារតីរឹងមាំប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។ ជាមួយគ្នានោះដែរ សិល្បករជំនាញច្នៃម៉ូដ ចោម មួយ បានចូលរួមជួយយុទ្ធនាការ «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» តាមរយៈការនាំយកស្នាដៃឈុតសម្លៀកបំពាក់ប្រមាណជាង ១០ឈុតសម្រាប់មកដាក់ដេញថ្លៃនៅក្នុងថ្ងៃកម្មវិធី។

សូមជម្រាបថា ព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងការដើរបង្ហាញម៉ូត រៀបចំឡើងដើម្បីរៃអង្គាសមូលនិធិសប្បុសធម៌ជួយសង្រ្គោះជីវិត ឆលី តាមរយៈកម្មវិធីលក់វត្ថុសិល្ប: សម្លៀកបំពាក់ និងការលក់សំបុត្រ។ តម្លៃសំបុត្រដើម្បីចូលរួមទស្សនាការតាំងពិព័ណ៌នោះ គឺមាន បែងចែកចេញជា ៣ ប្រភេទគឺ៖ VIP Ticket= 15$ , Special Ticket= 8$ និង Regular Ticket= 5$។ ចំពោះថវិកាដែលប្រមូលបានពីការលក់សំបុត្រ និង ថវិកាលក់បានពីការតាំងពិព័ណ៌ដេញថ្លៃស្នាដៃសិល្បៈនៅក្នុងកម្មវិធីទាំងស្រុង នឹងត្រូវបញ្ចូលនៅក្នុងមូលនិធិនេះ100% ដើម្បីបន្តសង្គ្រោះជីវិតក្មេងប្រុស ឆលី ។ សម្រាប់ព័ត៌មានទំនាក់ទំនងទិញសំបុត្រតាមរយៈលេខទូរស័ព្ទ ៖ 087 993 398 /០10 448 926 (ចំនួនមានកំណត់)៕

Share.