ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រោយឆ្លងកាត់អស់រយ:ពេល ៣០សប្តាហ៍ពេញ តាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ស្របពេលក្រុមម្ចាស់ជើងឯកបានទៅលើព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ក្រោយឆ្លងកាត់៣០ប្រកួត ឈ្នះ២៤ ស្មើ៤ និងចាញ់២ មាន៧៦ពិន្ទុ។ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងតំណាងឲ្យកម្ពុជា ចូលរួមប្រកួតជើងឯកក្លិបអាស៊ាន ASEAN Club Championship (Shopee Cup) និងពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាល ២០២៤-២៥។

ខាងក្រោមនេះគឺជាចំនួនអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋានទាំង១០ក្នុងលីគកំពូលកម្ពុជា៖

  1. កីឡដ្ឋានខេត្តស្វាយរៀង របស់ព្រះខ័នរាជស្វាយរៀង មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ៤៦,៩១៣ នាក់
  2. កីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ២៩,១៤៥ នាក់
  3. ពហុកីឡដ្ឋានជាតិ របស់បឹងកេត មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ២៨,៤៨៨ នាក់
  4. កីឡដ្ឋានព្រីនស៍ របស់វិសាខា មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ២២,២១៥ នាក់
  5. កីឡដ្ឋាន AIA Stadium, KMH Park របស់ ISI ដង្កោសែនជ័យ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ២១,៣៣៥ នាក់
  6. កីឡដ្ឋានហនុមាន របស់អង្គរថាយហ្គឺរ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ១៤,៩៩២ នាក់
  7. កីឡដ្ឋានខេត្តព្រៃវែង របស់ព្រៃវែង មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ១០,៦០៧ នាក់
  8. កីឡដ្ឋានស្តាតចាស់ របស់ Tiffy Army មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ៨,៨៦៩ នាក់
  9. កីឡដ្ឋានខេត្តកំពង់ស្ពឺ របស់ណាហ្គាវើលដ៍ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ៥,៩៨៩ នាក់
  10. កីឡដ្ឋានគិរីវង់សុខសែនជ័យ របស់គិរីវង់សុខសែនជ័យ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ៤,៤៣៥ នាក់។

ដូច្នេះអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋានទាំង១០ក្នុងលីគកំពូលកម្ពុជា មានចំនួន ១៩,២៩៨៨ ម៉ឺននាក់៕

Share.