សិល្បៈជាតិ​៖ នាវេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា នេះ តារា​សម្ដែង​ និង ពិធីករ​ល្បី​ឈ្មោះ​ លោក​ ថមមី និង​ត្រូវ​បាន​គេស្គាល់​ថា​ជាស្វាមី​របស់​កំពូល​តារា​ចម្រៀង​ សួស វីហ្សា កំពុ​ងតែ​ជួបទុក្ខធ្ងន់ ដោយ​សារ​តែ​បាត់បង់​អ្នក​ម្ដាយ​ជា​ទី​គោរព​ស្រលាញ់​។

បើយោងតាម​ការ​ចែក​រំលែក​​នៅលើ​ហ្វេសប៊ុក​របស់​លោក​ ប៊ុនថុល​ ប៊ុនថង ឬ​ហៅ​ថា​ ថមមី ​បាន​ចែក​រំលែក​ដំណឹង​សោកសៅ​ថា៖ «ខណៈ​ពេ​ល​នេះ​គ្រួសារខ្ញុំ​មាន​ទុក្ខ​ជា​ទម្ងន់​ ដោយ​ម្ដាយ​របស់​ខ្ញុំ​ បាន​ទទួល​មរណៈភាព​ហើយ​ កាល​ពីវេលា​ម៉ោង​២និង​២០​នាទីយប់​ ម៉ែ​គាត់​ជា​មនុស្ស​ល្អណាស់​ ជា​ភរិយា​ដ៏ល្អ ជា​ពលរដ្ឋ​ដែល​មាន​បងប្អូន​សាច់ញាតិ​ គោរព​ស្រលាញ់​ ម៉ែ​ជា​ស្ត្រី​ឆ្នើម​ប្រចាំ​ភូមិ​ ក្នុង​ការ​ងារ​ជួយ​សង្គម​ជាតិ​ ម៉ែតែង​តែ​ធ្វើ​បុណ្យ​ជួយ​កសាង​វត្តអារាម​ច្រើន​ណាស់​ បុណ្យ​ម៉ែ​ធំ​ណាស់​ កូន​សង​មិន​អស់​ទេ​។ ពីពេល​នេះ​តទៅ​ កូន​លែង​បាន​ជួប​មុខ​ម៉ែ​ទៀត​ហើយ​ សូម​បួង​សួង​ឱ្យ​ម៉ែ​ទៅកាន់​ឋាន​សួគ៌​ កូន​ស្រលាញ់​ម៉ែ។ ម៉ែ​អើយ​កូន​សន្យា​ និង​មើល​ថែរក្សា​ក្រុម​គ្រួសារយើង​ ឱ្យ​បាន​ល្អ​បំផុត​ ឱ្យ​ម៉ែ​បាន​មើល​ពី​ឋានសួគ៌​មក​ កូន​ស្រលាញ់​ម៉ែខ្លាំងណាស់»

ក្រោយ​ឃើញ​តារា​រូប​នេះ​បង្ហោះ​ដំណឹង​មរណទុក្ខ​ មិត្តសិល្បករ​ និង​បងប្អូន​សាច់​ញាតិ​ជិតឆ្ងាយ ក៏ដូចជា​អ្នក​គាំទ្រ​បាន​ចូល​មក​រំលែកទុក្ខ​ចំពោះ​ការ​បាត់​បង់​អ្នក​មាន​គុណ​និង​មនុស្ស​ជាទីស្រលាញ់​ក្នុង​ក្រុម​គ្រួសារ​៕

Share.