ស្វាយរៀង ៖ សំណង់ការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ស្រាប់តែកាច់បាក់រលំគ្រោងដែក សង្កត់លើរថយន្តចំនួន៦គ្រឿង សំណាងល្អមិនរបួសដល់មនុស្ស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រៃគគីរ ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

តាមអាជ្ញាធរបានឱ្យដឹងថា សំណង់ខាងលើ ជាសំណង់រោងចក្រ កំពុងតែសាងសង់តម្លើងជាគ្រោងដែក ហើយនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលកម្មករសម្រាកពីការងារ ស្រាប់តែកាច់ដែកបាក់រលំ សង្កត់លើរថយន្តដឹកបេតុងចំនួន៥គ្រឿង រថយន្តTACOMA មួយគ្រឿង រ៉ូឡូមួយគ្រឿង សរុបចំនួន៧គ្រឿងរងខូចខាត ដែលចតទុកក្បែរនោះ បណ្តាលឱ្យរងខូចខាត តែពុំមានរបួសដល់មនុស្សឡើយ ។

ករណីបាក់រលំគ្រោងដែកអគារខាងលើ មកដល់ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.