ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងខឹងសម្បាររឿងអីបានដកអាវុធខ្លីមួយដើម មិនស្គាល់ម៉ាកបាញ់ឡើងលើពីរគ្រាប់គំរាមមេឃ តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់ បង្ករភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ មិនស្គាល់អត្តសញ្ញានជិះរថយន្ដមួយគ្រឿងមិនចាំស្លាកលេខ មិនដឹងមកពីហើយខឹងសម្បាររឿងអី បានជិះរថយន្ដមកឈប់កន្លែងកើតហេតុ រួចបានចុះពីរថយន្ដដកអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ឡើងលើគំរាមមេឃពីរគ្រាប់ តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចបានចុះមកដល់ទីតាំកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការប្រមូលសំបកកាទុះ យកមករក្សាទុកដើម្បីតាមស្វែងរកជនបង្ករយកមក ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ត្រយងតូច

Share.