ពានរង្វាន់ Cambodian Premier League បានរកឃើញម្ចាស់​ជើងឯក​ហើយ គឺបានលើក្រុមជើងខ្លាំង​ព្រះខ័នរាជស្វាយរៀង ក្រោយ​ពីឈ្នះពិន្ទុដាច់ក្នុងតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា។

សារព័ត៌មានត្រយង សូមជម្រាប​ជូនប្រិយមិត្ត​ពី​កីឡាករ​ដែល​បង្ហាញ​ខ្លួន​នៅ​លីគ​កំពូលកម្ពុជា Cambodian Premier Leagueប្រចាំ​រដូវ​កាល​ឆ្នាំ២០២៣-២៤ បានលើ២ពាន់នាទី ចំនួន១០រូច​ដូចតទៅ

  • ទី១ កីឡាករ MARCUS WARREN HABER សញ្ជាតិកាណាដា របស់ក្លិបព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន២៥៨២ នាទី ទាត់ចូលទី ៣១គ្រាប់ ទទួលកាតលឿង២សន្លឹក ឈ្នះងាជាកីឡាករល្អប្រចាំការប្រកួត៧លើក។
  • ទី២. កីឡាករ KHAN MOHAMMED FAEEZ សញ្ជាតិអាហ្វ្រិកខាងត្បូង របស់ក្លិបវិសាខា បង្ហាញខ្លួនបាន២៥១២ នាទី ទាត់ចូលទី ២គ្រាប់ ទទួលកាតលឿង១សន្លឹក។
  • ទី៣. កីឡាករ TAKASHI ODAWARA សញ្ជាតិជប៉ុន របស់ក្លិបបឹងកេត បង្ហាញខ្លួនបាន ២៤៥០នាទី ទាត់ចូលទី ៣គ្រាប់ ទទួលកាតលឿង១សន្លឹក ។
  • ទី៤. កីឡាករ ម៉ាត់ នូរុណ សញ្ជាតិខ្មែរ របស់ក្លិបបឹងកេត បង្ហាញខ្លួនបាន ២៤៥០នាទី ទាត់ចូលទី ៣គ្រាប់ ទទួលកាតលឿង១សន្លឹក ។
  • ទី៥. កីឡាករ គួច សុកុម្ភះ​ សញ្ជាតិខ្មែរ របស់ណាហ្គាវើល បង្ហាញខ្លួនបាន ២៣៧៨នាទី ទាត់ចូលទទី២គ្រាប់ ទទួលកាតលឿង៣សន្លឹក ឈ្នះងាជាកីឡាករល្អប្រចាំការប្រកួត ១លើក។
  • ទី៦. កីឡាករ សឿយ វិសាល​ សញ្ជាតិខ្មែរ របស់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន ២៣២៨នាទី ទទួលកាតលឿង៣សន្លឹក ។
  • ទី៧. កីឡាករ សារ៉េត គ្រីយ៉ា​ សញ្ជាតិខ្មែរ របស់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន ២៣០៨នាទី ទាត់ចូលទី៦គ្រាប់ ទទួលកាតលឿង ៤សន្លឹក ឈ្នះងាជាកីឡាករល្អប្រចាំការប្រកួត ២លើក។
  • ទី៨. កីឡាករ YOSHIHAMA RYOHEI​ សញ្ជាតិជប៉ុន របស់បឹងកេត បង្ហាញខ្លួនបាន ២៣០២នាទី ទាត់ចូលទី១៣គ្រាប់ ទទួលកាតលឿង ២សន្លឹក ឈ្នះងាជាកីឡាករល្អប្រចាំការប្រកួត ៤លើក។
  • ទី៩. កីឡាករ NISHIKAWA SHODAI​ សញ្ជាតិជប៉ុន របស់អង្គរថាយហ្គឺរ បង្ហាញខ្លួនបាន ២២៥០នាទី ទាត់ចូលទី៣គ្រាប់ ទទួលកាតលឿង ២សន្លឹក។
  • ទី១០. កីឡាករ វិរៈ ដារ៉ា​ សញ្ជាតិជប៉ុន របស់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន ២២៥០នាទី រក្សាសំណាញ់ទីបានចំនួន៩លើក ទទួលកាតលឿង ១សន្លឹក ឈ្នះងាជាកីឡាករល្អប្រចាំការប្រកួត ១លើក។

សូមជម្រាបថា កីឡាករសញ្ជាតិកាណាដា MARCUS WARREN HABER គឺជាកីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ប្រចាំរដូវកាលឆ្នាំ២០២៣-២៤ ពោលគឺបុរសវ័យ៣៥ឆ្នាំរូបនេះរកបានចំនួន៣១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លូនចំនួន៣០ប្រកួត។

ក្រោយគ្រងជើងឯកក្រុមព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជា ទៅប្រកួត​ពានរង្វាន់​ប្រចាំ តំបន់ អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)៕

Share.