កីឡាករ ១៣រូប​ នៅលីគកំពូល​កម្ពុជា Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ ជាប់​ក្នុង​បញ្ជីដែល​ទទួល​បានជ្រើសរើសជាកីឡាករល្អ ប្រចាំការប្រកួត​ច្រើន​ជាងគេ ចាប់​ពី​៣លើក ក្រោយ​បញ្ចប់​រដូវ​កាល​នេះ។

​កីឡាករទាំង ១៣រូប ដែល​ទទួល​បានស្លាក កីឡាករល្អប្រចាំការប្រកួតច្រើនជាងគេ គឺ​មាន​តែ​កីឡាករខ្មែរចំនួន ៤នាក់​ប៉ុណ្ណោះ ក្នុង​នោះ ញាញ សុស៊ីដាន របស់ Tiffy Army ដែល​ជា​កីឡាករ​ខ្មែរ​តែម្នាក់ ដែល​ស្ថិត​ក្នុង​បញ្ជី Top 7 MVP ជា​មួយ Marcus Warren Haber មាន​ដូច​ខាង​ក្រោម៖

១. កីឡាករ ញាញ សុស៊ីដាន របស់ Tiffy Army ឈ្នះ MVP ចំនួន ៧លើក
២. កីឡាករ Marcus Warren Haber របស់​ព្រះខ័នរាជស្វាយរៀង ឈ្នះ MVP ចំនួន ៧លើក
៣. កីឡាករ Shimizu Shitaro របស់ភ្នំពេញក្រោន ឈ្នះ MVP ចំនួន ៥លើក
៤. កីឡាករ Yudia Ogawa របស់ភ្នំពេញក្រោន ឈ្នះ MVP ចំនួន ៥លើក
៥. កីឡាករ Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ ឈ្នះ MVP ចំនួន ៤លើក
៦. កីឡាករ Yoshihama Ryohei របស់បឹងកេត ឈ្នះ MVP ចំនួន ៤លើក
៧. កីឡាករ Ndongo Louis Willy របស់ ISI ដង្កោសែនជ័យ ឈ្នះ MVP ចំនួន ៣លើក
៨. កីឡាករ ស៊ិន កក្កដា របស់វិសាខា ឈ្នះ MVP ចំនួន ៣លើក
៩. កីឡាករ គង់ ច័ន្ទវុទ្ធី របស់ ISI ដង្កោសែនជ័យ ឈ្នះ MVP ចំនួន ៣លើក

១០. កីឡាករ Mirzaev Alisher Umidovich របស់វិសាខា ឈ្នះ MVP ចំនួន ៣លើក
១១. កីឡាករ Tetsuaki Misawa របស់ Tiffy Army FC ឈ្នះ MVP ចំនួន ៣លើក
១២. កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ឈ្នះ MVP ចំនួន ៣លើក
១៣. កីឡាករ Bounkong Bounphachan របស់ព្រះខ័នរាជស្វាយរៀង ឈ្នះ MVP ចំនួន ៣លើក

លីគកំពូលកម្ពុជា បាន​បិទបញ្ចប់​ការ​ពី​រាត្រី​ថ្ងៃទី១២ ឧសភា ស្របពេល​ព្រះខ័នរាជស្វាយរៀង គឺជា​ម្ចាស់ជើឯក សម្រាប់​រដូវកាល ២០២៣-២៤ នឹងតំណាងឱ្យកម្ពុជា ទៅ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និង​ក្នុងពាន​រង្វាន់​ទ្វីប​អាស៊ី​លំ​ដាប់​ទី៣ (AFC Challenge League 2024/2025)៕

Share.