ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសរុបចំនួន ៧ ៩០៣សន្លឹកទៀតហើយ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែឧសភា កន្លងមកនេះ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានចំនួន៧៨៨សន្លឹក ថ្ងៃទី៧ ខែឧសភា បានផ្តល់ចំនួន១២៤៣សន្លឹក ថ្ងៃទី៨ ខែឧសភា បានផ្តល់ចំនួន១៥៦៤សន្លឹក ថ្ងៃទី៩ ខែឧសភា ផ្តល់ចំនួន១ ៤៦៥សន្លឹក ថ្ងៃទី១០ ខែឧសភា បានផ្តល់ចំនួន១៥៧៣សន្លឹក និងនៅថ្ងៃទី១១ ខែឧសភា ផ្តល់ចំនួន១២៧០សន្លឹក។

បន្ថែមលើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងរយៈពេល៦ថ្ងៃដូចគ្នានោះ មន្ត្រីក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀតជូនប្រជាពលរដ្ឋ យ៉ាងសកម្មផងដែរ ក្នុងនោះ រួមមាន លិខិតឆ្លងដែននិងលិខិតធ្វើដំណើរ ផ្ដល់បានសរុបចំនួន ៨ ៤១២ក្បាល នសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារផ្ដល់សរុបបានចំនួន ៤ ២៣៤ក្បាល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល៕

អត្ថបទ៖ សង្គម

Share.