ថ្មីៗនេះ Digital university of cambodia ហៅកាត់ថា DUC ដែលជាសាកលវិទ្យាល័យឌីជីថលដំបូងគេនៅកម្ពុជា កំពុងតែត្រៀមខ្លួន ចាប់ដៃសហកាជាមួយប្រទេសចិន និងហុងកុង ដើម្បីពង្រឹងសមត្ថភាពនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឲ្យកាន់មានជំនាញខ្លាំងគ្រប់បរិបទនៃឌីជីថល។

យ៉ាងណាមិញ នាពេលថ្មីៗនេះឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំ គណៈប្រតិភូ មកពីប្រទេសចិននិងហុងកុង អញ្ជើញពិភាក្សា ជាមួយថ្នាក់ដឹកនាំ សាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការគ្នា ឆ្ពោះទៅរកគុណភាព បណ្ដុះបណ្ដាល ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងគ្រប់បរិបទនៃឌីជីថល។

តាមការបញ្ជាក់របស់ឯកឧត្តម ព្រាប កុល និងគណៈប្រតិភូចិន និងហុងកុង គឺផ្ដោតលើជំនាញឌីជីថល ដោយក្រុមហ៊ុន មានបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារ ទើបត្រូវបណ្ដុះបណ្ដាលនិស្សិតជាមុនសិន។ បន្ទាប់ពីស្វែងយល់ពីគ្នា កិច្ចសហប្រតិបត្តិការអាចនឹងធ្វើឡើងក្នុងពេលខាងមុខនេះ ។

សូមជម្រាបជូនថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានចាប់បដិសន្ធិឡើងជាមួយកម្មវិធីសិក្សាសំបូរបែប ពិសេសនោះផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។

សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃ ១០០% រយៈពេល ៤ឆ្នាំ ដោយផ្ដល់កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង, អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើថែមទៀត។ បច្ចុប្បន្ន DUCនៅតែបន្ត ជ្រើសរើសនិស្សិតឲ្យចូលរៀនជាបន្តបន្ទាប់ ប្រសិនបើ ពុកម៉ែបងប្អូន មានកូនចៅ សាច់ញាតិ ចង់ឲ្យបន្តការសិក្សា សូមទំនាក់ទំនង 0965667774 /Telegram៕

Share.