បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បាន ប្រារព្ធពិ ធីព្រះរាជពិ ធីបុណ្យច ម្រើនព្រះជន្ម ព្រះករុ ណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ក្រោម អធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម  ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តប ន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត សមាជិការក្រុម ប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការ សិស្សនិស្សិត តាជី យាយជីផងដែរ ។

នៅក្នុងឱកាសដ៏ មហាជ័យមង្គលភិរម្យថ្លៃថ្លា ពោរពេញ ដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោ រពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនព្រះអង្គទ្រង់ ប្រកបដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញា ញាណភ្លឺ ថ្លាត្រចះត្រចង់ ព្រះរាជសុខ ភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅ ក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជ បេសក កម្មដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាជាប្រវត្តិ សាស្ត្រ ពីព្រះករុណាព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីភា ពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរ សប្បាយប្រកបដោ យសុខដុមរមនា របស់ មាតុភូមិ អង្គរជាទី ស្នេហា និងប្រជារា ស្ត្រគ្រប់រូប ជាយូរអ ង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរ ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានបោះឆ្នោតជា ឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះ គោរមងារ “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ- ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះ ចៅក្រុងកម្ពុជាធិបតី” ហើយ សម្រេចយកថ្ងៃទី២៩ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាប្រវត្តិសាស្ត្រ នៃការឡើង គ្រង់ព្រះបរមរាជ្យ សម្បត្តិតរៀងមក៕

អត្ថបទ៖ ប៉ោយប៉ែត

Share.