ពានរង្វាន់បាល់ទាត់ប្រទេសនៅក្នុងតំបនអាស៊ាន មានប្រទេសចំនួន​២បាន​ចាប់​ផ្តើម​យុទ្ធានា​ការរបស់ខ្លួនសម្រាប់រដូវកាលថ្មីហើយ ពោលគឺពានរង្វាន់លីគកំពូលរបស់ប្រទេសសិង្ហបុរី (2024–25 Singapore Premier League) បានចាប់ផ្តើមនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ខណៈ​នៅ​ប្រទេសម៉ាឡេស៊ី (2024–25 Malaysia Super League) បានចាប់ផ្តើមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។

នេះជាក្រុមដែលជាសមាជិកនៃពានរង្វាន់ Singapore Premier League 2024–25៖

  1. Lion City Sailors
  2. Tampines Rovers
  3. Brunei DPMM
  4. Balestier Khalsa
  5. Geylang International
  6. Tanjong Pagar United
  7. Young Lions
  8. Albirex Niigata
  9. Hougang United

នេះជាក្រុមដែលជាសមាជិកនៃពានរង្វាន់ Malaysia Super League 2024–25៖

  1. Johor Darul Ta’zim
  2. Terengganu
  3. Sri Pahang
  4. Kuala Lumpur City
  5. Kuching City
  6. Penang
  7. Sabah
  8. Kedah Darul Aman
  9. Negeri Sembilan
  10. Kelantan Darul Naim
  11. PDRM
  12. Perak
  13. Selangor

សូមជម្រាបថាសម្រាប រដូវកាលឆ្នាំ២០២៣-២៤ នៃពានរង្វាន់លីគកំពូលរបស់ប្រទេសសិង្ហបុរី Singapore Premier League ម្ចាស់ជើងឯកគឺបានលើក្រុម Albirex Niigata ក្រោយឆ្លងកាត់២៤ប្រកួត ឈ្នះ២០ប្រកួត ស្មើ២ ចាញ់២ មាន៦២ពិន្ទុ។

សម្រាបម្ចាស់ជើងឯកនៃពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ឆ្នាំ២០២៣ គឺបានលើក្រុម Johor Darul Ta’zim ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ២៥ប្រកួត ស្មើ១ មាន៧៦ពិន្ទុ៕

Share.