កណ្តាល ៖ យុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយល្បឿនលឿនឥតសំចៃហ្គែ ជ្រុលរេចង្កូតធ្លាក់ចុះទៅមាត់ទន្លេសាប បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ចុះទៅមាត់ទន្លេសាប បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកព្រែកព្នៅដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.