កំពង់ស្ពឺ ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងទ្រព្យសម្បត្តិ ដោយសារទុស្សេចរន្តអគ្គិសនី បង្កឱ្យផ្អើលឆោឡោ អ្នកស្រុកជួយមិនទាន់ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅផ្ទះកើតហេតុ សាងសង់អំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៨ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ សល់តែគ្រោងឆេះរោលខ្លោច អស់ទាំងទ្រព្យសម្បត្តិ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តលមចេញពីទុស្សចរន្តអគ្គិសនី ខាងលើផ្ទះ ឆាបឆេះរាលពេញបន្ទុក បងប្អូនប្រជាពលរដ្ឋជួយមិនឈ្នះ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការដ្ឋាន ចេញទៅអន្តរាគមន៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.