ភ្នំពេញ៖ ជនសង្ស័យបីនាក់ត្រូវបានសមត្ថកិច្ច ប្រដេញឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសតែមិនបានសម្រេច។

ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនកើតហេតុមានជនជាតិបរទេសពីរនាក់ បានធ្វើដំណើរដោយថ្មើរជើងតាមបណ្ដោយផ្លូវ៣១០ បានមួយសន្ទុះស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកនិច មួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេចព្រោះត្រូវកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននរគបាលព្រហ្មទន្ទ ដែលកំពុងល្បាតប្រដេញឃាត់បានភ្លាមៗទាំងបីនាក់តែម្ដង់។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំងបីនាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅប៉ុស្ដរដ្ឋបាលនរគបាលសង្កាត់បឹងកេងកងទី២ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ត្រយងតូច

Share.