ពោធិ៍សាត់៖ រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌សពាក់ស្លាកកលេខបាត់ដំបង 2C.5949 ដឹកសាច់ខូចគុណភាព៥២២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បង្ក្រាបរឹបអូសយកទៅដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៤ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចម្ដុំស្ថានីយប្រេង ptt ក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា សាច់ខូចគុណភាពទាំងនោះរួមមាន ពោះគោ អណ្ដាតជ្រូក ជើងជ្រូក និងជង្គង់មាន់ សរុបចំនួន ៥២២ គីឡូក្រាម ដែលជនសង្ស័យដឹកតាមរថយន្តមកពីទិសខាងលិច ឆ្ពោះទៅរាជធានីភ្នំពេញលុះមកដល់ចំណុចខាងលើ ក៏ត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់បានតែម្ដង។ ចំពោះសាច់ខូចគុណភាពទាំងអស់នោះគឺត្រូវបានសមត្ថកិច្ចយកទៅដុតបំផ្លាញចោលដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកទទួលទាន៕

អត្ថបទ៖ ពោធិ៍សាត់

Share.