ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា នឹង​បន្ត​ជួប​ក្រុមនារីហុកគីជម្រើសជាតិថៃ នៅ​ថ្ងៃនេះ ខណ:​នៅ​ថ្ងៃ​ស្អែក​ នឹង​ត្រូវ​បន្ត​ជួបក្រុមនារីហុកគីជម្រើសជាតិអ៊ឺរ៉ង់ នៅ​ក្នុងការ​ប្រកួតជើងឯកអាស៊ី ឬ 2024 Women’s Indoor Hockey Asia Cup នៅខេត្តឈុនបុរី ប្រទេសថៃ។

​ក្នុង​ការ​ប្រួត​កីឡាហុកគីក្នុង​សាល ផ្នែក​នារី ជើងឯកអាស៊ី ឆ្នាំ២០២៤នេះ ក្រុម​កម្ពុជា ស្ថិត​នៅ​ក្នុងពូល B មាន​ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ខណ:ពូល A មាន មានកាហ្សាក់ស្ថាន ម៉ាឡេស៊ី អូម៉ង់ អូម៉ង់ និងវៀណាម។​

ដោយ​ឆ្លង​កាត់ ២ប្រកួតនៅ​ក្នុង​ពូល ​រួចមក​ក្រុមនារីហុកគីកម្ពុជា ទទួល​បាន​លទ្ធផល​ឈ្នះ១ និង​ចាញ់១ ដោយ​បាន​ចាញ់​ក្រុមនារីហុកគីជម្រើសជាតិឥណ្ឌូនេស៊ី ក្នុង​លទ្ធផល ៤-២ កាល​ពី​ថ្ងៃទី១៣ ឧសភា ប្រកួត​ទី​២ បាន​យក​ឈ្នះ​ក្រុម នារីហុកគីជម្រើសជាតិសិង្ហបុរី ក្នុង​លទ្ធផល ១-០ កាល​ពី​ថ្ងៃទី១៤ ឧសភា។

ក្នុង​ជំនួន​ប៉ះក្រុមនារីហុកគីជម្រើសជាតិអ៊ឺរ៉ង់ នៅ​ថ្ងៃទី១៦ ឧសភានេះ នឹង​កំណត់​ចំណាត់​ថ្នាក់​របស់​ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា ប្រសិន​បើ​ឈ្នះអ៊ឺរ៉ង់ នោះ​កម្ពុជា នឹង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៥ ខណ:បើ​ទទួល​បរាជ័យ​នេះ​កម្ពុជា នឹង​ស្ថិត​នៅ​ចំណាត់​ថ្នាក់លេខ៦ ក្នុង​តំបន់​អាស៊ី។​

កាល​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក្រុម​ឥណ្ឌូនេស៊ី ឈ្នះ​កម្ពុជា ៧-១ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំនេះ ​ឥណ្ឌូនេស៊ី យក​ឈ្នះ​កម្ពុជា បានត្រឹម ៤-២ ខណ:សិង្ហបុរី កាល​ស៊ីហ្គេម កម្ពុជា យក​ឈ្នះ ១-០ នៅក្នុងការ​ប្រកួតជើងឯកអាស៊ីនេះ កម្ពុជា បន្ត​យក​ឈ្នះ ១-០ ដដែល។​​

ក្រុមនារីហុកគីជម្រើសជាតិកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា កាល​ពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្ពោះទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីប្រកួតជើងឯកអាស៊ី ឬ 2024 Women’s Indoor Hockey Asia Cup ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕

Share.