ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ បានរកឃើញម្ចាស់​ជើងឯក​ហើយ គឺបានលើក្រុមជើងខ្លាំង​ព្រះខ័នរាជស្វាយរៀង ខណៈគ្រាប់បាល់ដែលម្ចាស់ជើងឯកមួយនេះរកបានគឺមានចំនួន ៨៣គ្រាប់ ស្របពេលដែលគ្រាប់បាល់សរុបគឺកើនដល់៥១២គ្រាប់។

ខាងក្រោមនេះជាក្រុមដែលរកគ្រាប់បាល់បានសរុបប្រចាំរដូវកាលរបស់ខ្លួន៖

  • ព្រះខានរាជស្វាយររៀង រកបាន៨៣គ្រាប់
  • ភ្នំពេញក្រោន រកបាន៦៩គ្រាប់
  • បឹងកេត រកបាន៦៤គ្រាប់
  • វិសាខា រកបាន៥៧គ្រាប់
  • កងយោងធពលខេមរភូមិន្ទ រកបាន៤៦គ្រាប់
  • ព្រៃវែង រកបាន៤៥គ្រាប់
  • អាយ អេយ អាយ ដង្កោសែនជ័យ រកបាន៤៣គ្រាប់
  • ណាហ្គាវើលដ៍ រកបាន៣៦គ្រាប់
  • អង្គរថាយហ្គឺរ រកបាន៣៥គ្រាប់
  • គិរីវង់សុខសែនជ័យ រកបាន៣៤គ្រាប់

សូមជម្រាបថា កីឡាករសញ្ជាតិកាណាដា MARCUS WARREN HABER គឺជាកីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ប្រចាំរដូវកាលថែមទៀតផង ពោលគឺបុរសវ័យ៣៥ឆ្នាំរូបនេះរកបានចំនួន៣១គ្រាប់។

ក្រោយគ្រងជើងឯកក្រុមព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជា ទៅប្រកួត​ពានរង្វាន់​ប្រចាំ តំបន់ អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)៕

Share.