ពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 Asian Men’s Volleyball Challenge Cup ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះអាស៊ី (AVC) នឹងចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៩ មិថុនា ២០២៤ ខាងមុននេះ ដោយ​មាន​ក្រុម​ចូលរួមចំនួន១២ ធ្វើ​នៅ​​ទីក្រុង Isa Town ប្រទេសបារ៉ែន។

ក្រុម​ទាំង​១២ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ Asian Men’s Volleyball Challenge Cup ២០២៤ មាន​បារ៉ែន, ថៃ, កូរ៉េខាងត្បូង, វៀតណាម, អូស្ត្រាលី, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, កាតា, ចិន, ចិនតៃប៉ិ, ប៉ាគីស្ថាន និងហ្វីលីពីន បែងចែកជា៤ពូល។

៤ពូលមានដូចជា៖

ពូលA៖ ម្ចាស់ផ្ទះបារ៉ែន, ហ្វីលីពីន និងចិន

ពូលB៖ ថៃ, កាហ្សាក់ស្ថាន និង ប៉ាគីស្ថាន

ពូលC៖ កូរ៉េខាងត្បូង, ឥណ្ឌូណេស៊ី និង កាតា

ពូលD៖ វៀតណាម, អូស្ត្រាលី និង ចិនតៃប៉ិ។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង 2024 Asian Men’s Volleyball Challenge Cup នេះ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក 2024 FIVB Volleyball Men’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​ប្រទេសចិន ដើម​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

គួរដឹងថាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ Asian Men’s Volleyball Challenge Cup ២០២៣ គឺបានលើក្រុមជម្រើសជាតិថៃ ក្រោយយកឈ្នះបារ៉ែន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ (25–20 25–20 25–16)៕

Share.