ភ្នំពេញ៖   នារីម្នាក់បានហៅកង់បីឥណ្ឌា ឱ្យមកដឹកខ្លួនទៅផ្ទះ  ស្រាប់តែម៉ូតូកង់បីឥណ្ឌា បានហៅបក្សពួកម្នាក់ទៀត ឱ្យជិះជាមួយ ហើយបានបៀតបៀនរាងកាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវ២៧១ ស្ថិតនៅសង្កាត់ទឹកថ្លា  ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

តាមប្រភពពត៌មានពីនារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើត ហេតុគាត់បានចូលលេងក្នុងក្លិប ហ្គោលឡាញ  មានគ្នា៣នាក់  ភេទទី៣ចំនួន២នាក់  ហើយគាត់នៅតែម្នាក់ឯង  ដោយមិត្តភ័ក្ដិគាត់ប្រញ៉ាប់ ទៅផ្ទះមុន  ពេលនោះគាត់បានបុកឃីងម៉ូតូកង់បីឥណ្ឌា  ពីម្តុំក្លឹប  ហ្គោលឡាញ នៅផ្លូវ ១៩៨៦ ដើម្បីជិះទៅម្តុំ ផ្លូវ៣៧១ ខណៈគាត់ ឡើងជិះម៉ូតូកង់បីឥណ្ឌានោះ ស្រាប់តែម្ចាស់ម៉ូតូកង់បីឥណ្ឌាខាងលើ បានហៅបក្សពួកម្នាក់ទៀត ឱ្យមកជិះជាមួយ  ហើយបំរុងនាំខ្លួនទៅផឹកមួយឈុតទៀត  តែជនរងគ្រោះមិនព្រម ដោយគាត់ប្រាប់ថា គាត់ប្រញាប់។

ប្រភពពត៌មាន បានបន្តទៀតថា ខណៈពេលកំពុងធ្វើដំណើរនៅតាម ផ្លូវ បុរសជាបក្សពួកម្ចាស់ម៉ូតូកង់បី ដែលជិះជាមួយបានលូកលាន់ នឹង បៀតបៀនរាងកាយនាង នៅលើកង់បីដែលកំពុងបើកនោះ តែ ដោយសារ នាងខ្លាច ម្ចាស់ម៉ូតូនិងបក្ខពួក សម្លាប់នាង ទើបនាងមិនហានស្រែក​ ។ ហើយនាងបាននិយាយគំរាបថា តែបើពួកគាត់ ធ្វើបាប នាង គាត់នឹងទាក់ទង ហៅ បងៗ អ្នកសារព័ត៌មាន ដោយឬដូចនេះ ទើប ជនសង្ស័យម៉ូតូកង់បីឥណ្ឌា  នឹងបក្សពួកបានដាក់នឹងផ្លូវ ហើយបានបើកម៉ូតូខាងលើជិះគេចខ្លួនបាត់។

តាមប្រព័ត៌មានបានឱ្យដឹងថា ម៉ូតូកងបីឥណ្ឌាដែលជនរងគ្រោះ បុក ឃីង ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328៕

អត្ថបទ៖ត្រយងតូច

Share.