ពានរង្វាន់​បាល់ទះ​ផ្នែកនារី​ 2024 Asian Women’s Volleyball Challenge Cup ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះអាស៊ី (AVC) នឹងចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី២៩ ឧសភា ២០២៤ ខាងមុននេះ ដោយ​មាន​ក្រុម​ចូលរួមចំនួន១០ ធ្វើ​នៅ​​ប្រទេសហ្វីលីពីន។

ក្រុម​ទាំង​១០ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ 2024 Asian Women’s Volleyball Challenge Cup មានម្ចាស់ផ្ទះហ្វីលីពីន, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូណេស៊ី, ឥណ្ឌា, កាហ្សាក់ស្ថាន, អ៊ីរ៉ង់, សិង្ហបុរី, អូស្ត្រាលី និង ហុងកុង បែងចែកជា២ពូល។

២ពូលមានដូចជា៖
ពូលA៖ ហ្វីលីពីន, ចិនតៃប៉ិ, ឥណ្ឌា, អ៊ីរ៉ង់ និង អូស្ត្រាលី
ពូលB៖ វៀតណាម, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, សិង្ហបុរី និង ហុងកុង។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង 2024 Asian Women’s Volleyball Challenge Cup នេះ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក 2024 FIVB Volleyball Women’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​​ប្រទេសហ្វីលីពីន ដើម​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

គួរដឹងថាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ 2023 Asian Women’s Volleyball Challenge Cup គឺបានលើក្រុមជម្រើសជាតិវៀតណាម ក្រោយយកឈ្នះឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ (18–25, 27–25, 25–21, 20–25, 13–15)៕

Share.