ភ្នំពេញ៖ បុរសម្នាក់មិនឃើញចេញពីក្នុងបន្ទប់ជួលពីថ្ងៃ អ្នកជួលបន្ទប់ជិតខាងសង្ស័យប្រាប់ម្ចាស់ផ្ទះជួលឱ្យទៅហៅមិនលឺឆ្លើយ រាយការណ៍ទៅសមត្ថកិច្ចចុះមកគាស់បង្អួចបង្ហើបមើល ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី ១៥ខែឧសភាពឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង លេខ៥៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ស៊ាម ណាត អាយុ៤៨ឆ្នាំស្នាក់នៅបន្ទប់កើតហេតុតែម្នាក់ឯង មានស្រុកកំណើត ភូមិស្រែសៀម សង្កាត់ទូលទំពូង២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីអ្នកជួលបន្ទប់ក្បែរគ្នាបានឱ្យដឹងថា មិនបានឃើញជនរងគ្រោះចេញពីបន្ទប់២ថ្ងៃមកហើយ ដោយមានការងឿងឆ្ងល់ហើយល្ងាចមុនថ្ងៃតើតហេតុពេលយប់ស្ងាត់លឺបើកទឹកបន្តក់ហៀចោលរហូតដល់ភ្លឺ
មានការសង្ស័យក៏ទៅប្រាប់ម្ចាស់ផ្ទះជួលឱ្យទៅគោះទ្វារហៅជនរងគ្រោះ ខណៈដែលម្ចាស់ផ្ទះជួលបានទៅគោះទ្វារ
ស្រែកហៅមិនឮឆ្លើយតប ក៏រាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុមើល ពេលសមត្ថកិច្ចមូលដ្ឋានបានមកដល់គាស់បង្អួចបង្ហើបមើលក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ ដោយមានសភាពហើមទៀតផង រួចសមត្ថកិច្ចក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកពីពិនិត្យសព។

ក្រោយពីកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការពិនិត្យកោសល្យវិបច្ច័យសពរួចបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅ នៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.