ពានរង្វាន់​បាល់ទះ​ផ្នែក​នារី​ 2024 FIVB Volleyball Women’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដោយបានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា ដល់ថ្ងៃទី២៣ មិថុនា ២០២៤ ខណ:​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើ​នៅ​​ទីក្រុងបាងកក ប្រទេសថៃ។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ 2024 FIVB Volleyball Women’s Nations League មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។

ស្របពេលការប្រកួតបើកឆាកឃើញថាក្រុមបាល់ទះជម្រើសជាតិនារីថៃ បានប្រកួតចាញ់សហរដ្ឋអាមេរិក ក្នុងលទ្ធផល ៣-១ (25–22, 19–25, 25–12, 25–18) កាលពីថ្ងៃទី១៥ ខែឧសភា។

កម្មវិធីប្រកួតបន្ទាប់របស់ក្រុមបាល់ទះជម្រើសជាតិនារីថៃ៖

  • ថ្ងៃទី១៧ ខែឧសភា ថៃ ប៉ះ ស៊ែប៊ី ម៉ោង ២:០០រសៀល
  • ថ្ងៃទី១៨ ខែឧសភា ថៃ ប៉ះ កាណាដា ម៉ោង ៩:០០យប់
  • ថ្ងៃទី១៩ ខែឧសភា ថៃ ប៉ះ កូរ៉េខាងត្បូង ម៉ោង ៥:៣០ល្ងាច។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.