ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈដែលកំពុងហាត់ប្រាណ កើតមានអាការៈមិនស្រួលខ្លួន ដើរទៅអង្គុយលើម៉ូតូស្រាប់តែងងឹតមុខ ខ្យល់គ ដួលធ្លាក់សន្លប់ឈឹង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅលើខឿនក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទប្រុស អាយុ ជាង៧០ឆ្នាំ គ្រាន់តែដឹងថា មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-9283 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា រៀងរាល់ថ្ងៃល្ងាច តែងតែឃើញជនរងគ្រោះជិះម៉ូតូទៅឈប់ចតក្រោមស្ពាន ហើយដើរហាត់ប្រាណ លុះនៅល្ងាចថ្ងៃនេះ ខណៈដែលជនរងគ្រោះ ទើបដើរបាន២ទៅ៣ជុំ កើតមានអាការៈមិនស្រួលខ្លួន ក៏ដើរទៅអង្គុយលើម៉ូតូវិញ មួយសន្ទុះស្រាប់តែងងឹតមុខដួលធ្លាក់ពីលើម៉ូតូ សន្លប់ស្តូកស្តឹង បង្កឱ្យផ្អើលប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះ ហៅក្រុមគ្រួសារ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី រីឯម៉ូតូ ក្រុមគ្រួសារយកទៅរក្សាទុកដោយខ្លួនឯង ៕

អត្ថបទ៖ សេង សាវី

Share.