ភ្នំពេញ៖ មានការភ្ញាក់ផ្អេីលនៅត្រេីយម្ខាងសុខា ក្រោយពីបុរសជនជាតិបរទេសម្នាក់ បានឈប់រថយន្តចុះទិញ ភេសជ្ជះ រួចស្គេន ABA ក៏ត្រូវជនមិនស្គាល់មុខ ឆក់យកទូរស័ព្ឌដៃទៅបាត់ បង្កឪ្យមានការភ្ញាក់ផ្អេីល ឆឡោ ដោយជនបរទេសខាងលេី ចោទទៅកាន់ កន្លែងអ្នកលក់ខាងលេី
ហេតុការណ៏នេះដែរកេីតឡេីង នៅវេលាម៉ោង ០៤:០០ទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញ បុរសជាជនជាតិ ប៉ាគីស្ថានម្នាក់ ជិះរថយន្តមួយគ្រឿងមិនចាំម៉ាក បានចុះពីលេីរថយន្ត មកទិញ ភេសជ្ជះនៅរទេះកន្លែងអ្នកលក់ រួចបានសុំស្គេន គិតលុយតាម ABA បន្ទាប់មកក៏មានការ ឆឡោ ថាបាត់ទូរស័ព្ឌដៃមួយគ្រឿង ម៉ាក IPhone 13pro max ដោយជនបរទេសខាងលេីបានចោទប្រកាន់ ទៅកាន់អ្នកលក់ខាងលេីថា មានបក្សពួកម្នាក់ទៀត មកឆក់ទូរស័ព្ឌដៃរបស់ខ្លួន រួចគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ធាន បាននាំអ្នកលក់ រទេះភេសជ្ជះ រួមទាំង ជនបរទេសខាងលេី យកទៅប៉ុស្ព៍ ដេីម្បីសាកសួរ និង ចាក់ការតាមនិតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.