បន្ទាយមានជ័យ ៖ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោ យប៉ែត នៅវេ លាម៉ោង១៩និង ៣៣នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំ កម្លាំងចុះ ប្រតិបត្តិការបង្រ្កាប ករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចមុខអ គារមាត់ អូរព្រំ ដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុង ប៉ោយប៉ែត។

ជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ ភូមីន កិនខាំ ហៅ អឺត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិក កាស៊ី ណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២-ឈ្មោះ វង់សាថន ស្រីចាន់ ហៅ តេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបតិការកម្លាំងចា ប់យកសម្ភារៈវត្ថុតាងរួមមាន ៖ គ្រឿង ញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១០គ្រាប់ ទម្ងន់ ១,២៩ក្រាម,  ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកZoomer-X ពណ៌ក្រហមស ផ្លាកលេខ កំពង់ស្ពឺ1J-3050,  ទូរស័ព្ទ ចំនួន ០២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់កា របង្រា្កប កម្លាំងមូលដ្ឋានក ងរាជ អាវុធ ហត្ថក្រុង បានទទួល ព័ត៌មានពីសន្តិសុខថា មានករណីរក្សាទុក និងប្រើប្រាស់ដោយខុ សច្បាប់នូវសា រធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន។  ភ្លាមៗនោះលោ កបានដឹក នាំកម្លាំងបា នចុះទៅចំណុចខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាង គ្រឿងញៀនមួយចំនួន ហើយ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ  ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំង មូលដ្ឋានអាវុធហត្ថក្រុង  បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទ ល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិ យា ល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅតុលាការ ហើយនៅរសៀលថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.