ក្រុមបាល់ទាត់តោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឈានចូលព្រឹកថ្ងៃទី១៦ ខែឧសភា នៅកីឡដ្ឋាន The American Express Community សប្តាហ៍ទី៣៧ នៃលីគកំពូលអង់គ្លេស Premier League។

ក្រោយទទួលបានជ័យជម្នះបានរុញ Chelsea ទៅឈរលេខ៦ កក់កៅអីពានរង្វាន់លំដាប់ទី៣ Europa Conference League រដូវកាល ២០២៤-២៥ បន្ទាប់ពីឆ្លងកាត់ ៣៧ប្រកួត ឈ្នះ១៧ ស្មើ៩ និងចាញ់១១ មាន៦០ពិន្ទុ។

ការប្រកួតចុងក្រោយនៅ Premier League របស់ក្រុមបាល់ទាត់ Chelsea គឺត្រូវជួប Bournemouth ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Stamford Bridge វេលាម៉ោង ១០:០០យប់។

បច្ចុប្បន្នកីឡាករកំពុងឡើងជើងខ្លាំងរបស់ Chelsea គឺកីឡាករ Cole Palmer សញ្ជាតិអង់គ្លេស ផ្លាស់ពី Man City ក្នុងតម្លៃខ្លួន ៤២,៥ លានផោន ស៊ុតបញ្ចូលទីសរុប ២២គ្រាប់ និង Assists ១០លើក ជាស្ថិតិល្អខ្លាំងនៅក្នុងក្រុមបាល់ទាត់ Chelsea រដូវកាល ២០២៣-២៤នេះ៕

តារាងចំណាត់ថ្នាក់ពីក្រុមលេខ៥ ដល់លេខ៨ នៅ Premier League៖

៤ប្រកួតចុងក្រោយរបស់ Chelsea៖

Share.