ព្រះសីហនុ៖ មានករណីភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង៣ និង២៧នាទីព្រឹកមានគ្រោះថ្នាក់ចរចរណ៍រវាងរថយន្ត និងរថភ្លើង ដែលបើកបរឆ្លងកាត់ផ្លូវរថភ្លើង បណ្ដាលឲ្យរថភ្លើងបុកចំមួយចំហៀងខាងឆ្វេងខូចខាតទាំងស្រុងទ្វារទាំងពីរ ចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់នោះទេ។


យោងតាមប្រភព សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិតសាលាបូរីកម្មករ៣:២៧ មានរថយន្តមួយគ្រឿង ម៉ាក Lexi GX300 ដែលពាក់ស្លាកលេខភ្នំពេញ 2AV-3567 ពណ៌ ស បានបើកក្នុងទិសដៅពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តភ្លើងបើកចូលក្រុង បុកពេញទំហឹង ។


ក្រោយកើតហេតុ ម្ចាស់រថយន្តបានចេញពីកន្លែងកើតហេតុ នឹងត្រូវបានកំលាំងនគរបាលចរាចរណ៍ ចុះមកដល់កន្លែងកើតហេតុ វាស់វែងទៅតាមនិតិវិធី៕

អត្ថបទ៖ ឈុន គឹមហៃ

Share.