ព្រះវិហារ៖ នៅវេលាម៉ោង ០២ : ៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានករណីត្រាក់ទ័រភ្ជួរដីស្រែជាន់មីនតោនបណ្តាលឱ្យផ្ទុះ នៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសស្រាលអ្នកបើកបរម្នាក់។

ជនរងគ្រោះមានឈ្មោះ ឡាត់ វ៉ាន់ណេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខេត្តខាងលើ។ បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទ៖ ចតុមុខ

Share.